CamITHelper
Tuesday, November 17, 2015
Wednesday, March 18, 2015
Facebook បញ្ចេញមុខងារថ្មី អាចឱ្យអ្នកផ្ញើប្រាក់តាម Messenger
ក្រុមហ៊ុន Facebook បានបញ្ចេញមុខងារថ្មីនៅលើកម្មវិធី Facebook Messenger ដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់ផ្ញើលុយទៅកាន់ភាគីម្ខាងទៀតបានដោយឥតគិតថ្លៃ។
អ្នកប្រើប្រាស់ Facebook Messenger ទាំងអស់អាចផ្ញើប្រាក់ទៅគ្នាទៅវិញទៅមកដោយគ្រាន់តែភ្ជាប់ព័ត៌មានពី Master Card ឬ Visa Card នោះជាការស្រេច។ ចំពោះប្រាក់ដែលបានផ្ញើទាំងអស់ គឺសុទ្ធតែត្រូវឆ្លងកាត់ និងត្រួតពិនិត្យដោយ Facebook ប៉ុន្មានវិនាទីជាមុនសិន មុនពេលបញ្ជូនទៅគណនីរបស់អ្នកទទួល។ ក្នុងករណីដែលអ្នកត្រូវទទួលប្រាក់នោះមិនទាន់បានភ្ជាប់ព័ត៌មានពីកាតធនាគាររបស់គេទេ ប្រាក់នោះ (ប្រាក់ដែលផ្ញើ) នឹងត្រូវតម្កល់ក្នុងប្រព័ន្ធសុវត្ថិភាព រហូតដល់អ្នកទទួលនោះបញ្ចូលទិន្នន័យកាតធនាគារ។
ដើម្បីផ្ញើប្រាក់ទៅកាន់នរណាម្នាក់តាម Messenger អ្នកប្រើប្រាស់ត្រូវចុចលើប៊ូតុងសញ្ញារូបិយប័ណ្ណប្រាក់ដុល្លារ ហើយវាយចំនួនទឹកប្រាក់ដែលចង់ផ្ញើ នោះវានឹងដំណើរការ។
មុខងារផ្ញើប្រាក់តាម Facebook Messenger នេះអាចដំណើរការបានលើ iOS និង Android ហើយនឹងចាប់ដំណើរនៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ បន្ទាប់មកនឹងបន្តទៅតាមបណ្ដាប្រទេសនៅជុំវិញពិភពលោកជាបន្តទៀត៕
វីដេអូ៖
Tuesday, March 17, 2015
Google Messenger ឣាចលេងសាររូបភាពដោយប្រើ GIFs បានហើយ
គ្មានបញ្ហាក្នុងការប្រើរូបភាពមានចលនា GIFs នៅលើ Google Messenger ទៀតទេ។ លោកឣ្នកឣាចប្រើប្រាស់នូវរូបភាពមានចលរនា GIFs បានដើម្បីសម្ដែងនូវឣារម្មណ៍ផ្សេងៗ ស្របពេលដែលឣ្នកកំពុងឆ្លងឆ្លើយជាមួយមិត្តភក្តិរបស់ ។
រូបភាពមានចលនា GIFs ត្រូវបានគេប្រើច្រើននៅក្នុង Google plus ស្របពេលដែលវាមិនត្រូវបានឃើញគេប្រើប្រាស់នៅក្នុង Facebook ឡើយ។ រូបភាពមានចលនា GIFs គឺងាយស្រូលក្នុងការធ្វើជារូបភាព Troll ជាជាងរូបភាពដែលគ្មាចលនា ដែលធ្វើឲ្យការសន្ទនារបស់លោកឣ្នកកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងជាងមុនទៅទៀត។
បន្ទាប់ពីអ្នកបានធ្វើការ update កម្មវិធីដែលឣាចឲ្យអ្នកជ្រើសយក GIFs មកធ្វើការផ្ញើសារទៅកាន់មិត្តរបស់ឣ្នក ។ ហើយអ្នកក៏អាចនឹងមើល GIFs ដែលត្រូវបានផ្ញើមកកាន់អ្នកបានដូចគ្នា និងទាញយកពួកវាដើម្បីរក្សាទុកទៅទូរស័ព្ទរបស់អ្នកផងដែរ។ ក្រុមហ៊ុន Google ក៏បានបន្ថែម scrollable widget ស្រស់ស្អាតមួយសម្រាប់ home screen របស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនមែនជាឣ្នកគាំទ្រ Hangouts នោះទេនេះគឺជាជម្រើសដ៏សាមញ្ញនិងអស្ចារ្យរបស់ឣ្នក។ ទាញយកកម្មវិធីផ្ញើសារដោយឥតគិតថ្លៃរបស់ Google នៅខាងក្រោមៈ
ចង់វាយអក្សរលើ Кeyboard លឿន អនុវត្តន៍តាមវិធីទាំងនេះ…
ដើម្បីវាយអក្សរនៅលើ Кeyboard ឲ្យបានលឿន វាទាមទារឲ្យអ្នកប្រើប្រាស់ម្រាមដៃទាំងអស់ ត្រូវតាមក្បួនខ្នាត។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកមាន បែបបទអង្គុយឲ្យបានត្រឹមត្រូវផងដែរ ទើបវាយទៅបានលឿន និងមិនសូវនឿយហត់។
ដើម្បីវាយបានលឿន សូមមើលនូវវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
Wednesday, March 4, 2015
របៀបជួសជុលឆ្នាំងសាក iPhone ដោយប្រើឈើចាក់ធ្មេញ!!
ពេលខ្លះបញ្ហាដែលលំបាកបំផុតក៏អាចមានដំណោះស្រាយដ៏សាមញ្ញបំផុតផងដែរ ហើយឆ្នាំងសាក iPhone គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះ ។ គ្រប់ទូរស័ព្ទទាំងអស់គឺត្រូវការឆ្នាំង (charger) ដើម្បីបញ្ចូលថាមពលថ្ម ប៉ុន្តែពេលខ្លះឆ្នាំងសាកមិនដំណើរការបានស្រួលនោះទេ ហើយពេលខ្លះវាឈប់សាកថ្មតែម្ដង ។ មូលហេតុមួយដែលធ្វើឲ្យឆ្នាំសាក iPhone ដំណើរការមិនបានល្អនោះគឺដោយសាតែមានកំទេចធូលីជាច្រើនបានកកនៅក្នុងរន្ធឆ្នាំងសាកនោះ ហើយប្រសិនបើប្រិយមិត្តជួបប្រទះនឹងបញ្ហាឆ្នាំសាកទូរស័ព្ទ iPhone នោះ ប្រភពពី Maypalo បានណែនាំនូវដំណោះស្រាយដ៏សាមញ្ញដូចខាងក្រោម៖
«វិធីដែលងាយបំផុតនោះគឺ គ្រាន់តែយកឈើចាក់ធ្មេញមួយមកហើយឆ្កឹះកំទេចទាំងនោះចេញជាការស្រេច» ។ តើប្រិយមិត្តយល់ថានេះពិតជាវិធីដែលងាយមែនទេ ? ដូច្នេះសម្រាប់ម្ចាស់ iPhone ទាំងឡាយ សូមពិនិត្យរន្ធឆ្នាំងសាក (lightning charger input) ក្រែងមានកំទេចកំទីធូលី និងសូមធ្វើការសាកល្បងជួសជុលដោយខ្លួនអ្នក ៕
Resource: porpok
Subscribe to:
Comments (Atom)