Tuesday, March 17, 2015

Google Messenger ឣាចលេងសាររូបភាពដោយប្រើ GIFs បានហើយ

គ្មានបញ្ហាក្នុងការប្រើរូបភាពមានចលនា GIFs នៅលើ Google Messenger ទៀតទេ។ លោកឣ្នកឣាចប្រើប្រាស់នូវរូបភាពមានចលរនា GIFs បានដើម្បីសម្ដែងនូវឣារម្មណ៍ផ្សេងៗ ស្របពេលដែលឣ្នកកំពុងឆ្លងឆ្លើយជាមួយមិត្តភក្តិរបស់ ។
រូបភាពមានចលនា GIFs ត្រូវបានគេប្រើច្រើននៅក្នុង Google plus​ ស្របពេលដែលវាមិនត្រូវបានឃើញគេប្រើប្រាស់នៅក្នុង Facebook ឡើយ។ រូបភាពមានចលនា GIFs គឺងាយស្រូលក្នុងការធ្វើជារូបភាព Troll ជាជាងរូបភាពដែលគ្មាចលនា ដែលធ្វើឲ្យការសន្ទនារបស់លោកឣ្នកកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងជាងមុនទៅទៀត។
Google Messenger gets a widget and support for GIFs   Google Docs
បន្ទាប់ពីអ្នកបានធ្វើការ update កម្មវិធីដែលឣាចឲ្យអ្នក​ជ្រើសយក GIFs ​មកធ្វើការផ្ញើសារទៅកាន់មិត្តរបស់ឣ្នក ។ ហើយអ្នកក៏អាចនឹងមើល GIFs ​ដែលត្រូវបានផ្ញើមកកាន់អ្នកបានដូចគ្នា និងទាញយក​ពួកវាដើម្បី​រក្សាទុកទៅទូរស័ព្ទរបស់អ្នកផងដែរ។ ក្រុមហ៊ុន Google ក៏បានបន្ថែម scrollable widget ស្រស់ស្អាតមួយសម្រាប់ home screen របស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនមែនជាឣ្នកគាំទ្រ Hangouts នោះទេនេះគឺជាជម្រើសដ៏សាមញ្ញនិង​អស្ចារ្យរបស់ឣ្នក។ ទាញយកកម្មវិធីផ្ញើសារដោយឥតគិតថ្លៃរបស់ Google នៅខាងក្រោមៈ

No comments:

Post a Comment