Tuesday, March 17, 2015

​ចង់​វាយ​​អក្សរ​លើ Кeyboard ​​លឿន អនុវត្តន៍​តាម​វិធី​ទាំង​​នេះ​…

ដើម្បី​​​វាយ​អក្សរ​នៅ​លើ Кeyboard ឲ្យ​បាន​លឿន​ វា​ទាមទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ម្រាម​ដៃ​ទាំង​អស់​ ត្រូវ​តាម​ក្បួន​ខ្នាត​​។ ​ប៉ុន្តែ​វា​ក៏​ទាម​ទារ​ឲ្យ​​អ្នក​មាន​ បែប​បទ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ទើប​វាយ​ទៅ​បាន​លឿន​ និង​មិន​សូវ​នឿយ​ហត់។
​​ដើម្បី​វាយ​បាន​លឿន សូម​មើល​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖



១. ​ការ​អង្គុយ៖

edu_seating

ត្រូវ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន និង​ខ្នង​ឲ្យ​ត្រង់។ ត្រូវ​ដាក់​កែង​ដៃ ឲ្យ​កែង​៩០ដឺក្រេ កម្ពស់​របស់​អេក្រង់​កុំព្យូទ័រ​ត្រូវ​ស្មើ​នឹង​ភ្នែក​របស់​អ្នក និង​ត្រូវ​​​ទុក​ចម្ងាយ​យ៉ាង​តិច​ពី​ ៤៥​-៧០​ស.ម ​រវាង​ភ្នែក​របស់​អ្នក និង​អេក្រង់។

២. ​របៀប​ដាក់​ដៃ៖

edu_fingers

​ដាក់​ម្រាម​ដៃ​ទាំង​៨​របស់​អ្នក​ ទៅ​តាម​អក្សរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​ខាង​ឆ្វេង​៤​គឺ “ASDF” និង​ខាង​ស្ដាំ​៤ គឺ​ “JKL;”។ ជួរ​នេះ គេ​ហៅ​ថា HOME ROW ​ព្រោះ​រាល់​ការ​ចាប់​ផ្ដើម អ្នក​តែង​តែ ចាប់​ផ្ដើម​ដោយ​ប្រើ​ប្រាស់​ Keys ទាំង​អស់​នេះ។ រីឯ​អក្សរ​ F និង J ដែល​មាន​ឆ្នូត​ពីរ​បន្តិច​នោះ គឺ​សម្រាប់​​ងាយ​ស្រួល​ចំណាំ​ នៅ​ពេល​អ្នក​ត្រូវ​ការ​ស្វែង​រក​ ដោយ​មិន​ចាំ​បាច់​មើល។

​៣. របៀប​វាយ៖

edu_keyboard
​ម្រាម​ដៃ​របស់​​អ្នក​ត្រូវ​វាយ​ឲ្យ​ត្រូវ​នឹង​ Keys ហើយ​ពេល​កំពុង​វាយ​ត្រូវ​ស្រមៃ​មើល​ទី​តាំង​របស់​និមិត្ត​សញ្ញា​នានា។ មេដៃ​ទាំង​២ ត្រូវ​ដាក់​លើ​ Key Space bar។ ដំបូង​អ្នក​ត្រូវ​វាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​សិន ទោះ​យឺត​ ក៏​មិន​អី​ដែរ។ បន្ទាប់​មក​ ត្រូវ​កាត់​​បន្ថយ​ការ​មើល​  Кeyboard បន្តិច​ម្ដងៗ ​រហូត​ដល់​អាច​វាយ​ ដោយ​មិន​ចាំ​បាច់​មើល​បាន។

​៤. របៀប​វាយ​បង្កើន​ល្បឿន៖

នៅ​ពេល​ដែល​អ្នក​ដាក់​ដៃ​បាន​ត្រឹម​ត្រូវ​ស្ទាត់​អស់​ហើយ អ្នក​អាច​បង្កើន​ល្បឿន​ក្នុង​ការ​វាយ​បាន។ ប៉ុន្តែ​បើ​មាន​កំហុស​ច្រើន​ អ្នក​អាច​សម្រាក​បន្តិច​សិន បន្ទាប់​មក​ចាំ​ចាប់​ផ្ដើម​​បន្ត​ទៀត៕


សូម​ទស្សនា វីដេអូ​ខាង​ក្រោម​បន្ថែម៖

No comments:

Post a Comment