Wednesday, March 18, 2015

Facebook បញ្ចេញ​​មុខងារ​ថ្មី ​អាច​ឱ្យ​អ្នក​​​ផ្ញើ​ប្រាក់​តាម Messenger

ក្រុមហ៊ុន Facebook បាន​បញ្ចេញ​មុខងារ​ថ្មី​នៅ​លើ​កម្មវិធី Facebook Messenger ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ផ្ញើ​លុយ​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​បាន​ដោយ​ឥត​គិត​ថ្លៃ​។

អ្នក​ប្រើ​ប្រាស់​ Facebook Messenger ទាំង​អស់​អាច​ផ្ញើ​ប្រាក់​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្រាន់​តែ​​ភ្ជាប់​ព័ត៌មាន​ពី​ Master Card ឬ Visa Card នោះ​ជា​ការ​ស្រេច។ ចំពោះ​ប្រាក់​ដែល​បាន​ផ្ញើ​ទាំង​អស់​ គឺ​សុទ្ធ​តែ​ត្រូវ​ឆ្លង​កាត់​​ និង​ត្រួត​ពិនិត្យ​ដោយ Facebook ប៉ុន្មាន​វិនាទី​ជា​មុន​សិន មុន​ពេល​បញ្ជូន​ទៅ​គណនី​​របស់​អ្នក​ទទួល។ ​ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ទទួល​ប្រាក់​នោះ​មិន​ទាន់​បាន​ភ្ជាប់​ព័ត៌មាន​ពី​កាត​ធនាគារ​របស់​គេ​ទេ ប្រាក់​នោះ​ (ប្រាក់​ដែល​ផ្ញើ) នឹង​ត្រូវ​តម្កល់​ក្នុង​ប្រព័ន្ធ​សុវត្ថិភាព​ រហូត​ដល់​អ្នក​ទទួល​នោះ​បញ្ចូល​ទិន្នន័យ​កាត​ធនាគារ​។ ​

payments


ដើម្បី​ផ្ញើ​ប្រាក់​ទៅ​កាន់​នរណា​ម្នាក់​តាម Messenger ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ចុច​លើ​ប៊ូតុង​សញ្ញា​រូបិយប័ណ្ណ​​ប្រាក់​ដុល្លារ​ ហើយ​វាយ​ចំនួន​ទឹក​ប្រាក់​ដែល​ចង់​ផ្ញើ​ នោះ​វា​នឹង​ដំណើរ​ការ។

មុខ​ងារ​ផ្ញើ​ប្រាក់​តាម Facebook Messenger នេះ​អាច​ដំណើរ​ការ​បាន​លើ iOS និង Android ហើយ​នឹង​ចាប់​ដំណើរ​នៅ​សហរដ្ឋ​អាមេរិក​​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​មក​​នឹង​បន្ត​ទៅ​តាម​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ជា​បន្ត​ទៀត៕ ​​

វីដេអូ៖ 



Tuesday, March 17, 2015

Google Messenger ឣាចលេងសាររូបភាពដោយប្រើ GIFs បានហើយ

គ្មានបញ្ហាក្នុងការប្រើរូបភាពមានចលនា GIFs នៅលើ Google Messenger ទៀតទេ។ លោកឣ្នកឣាចប្រើប្រាស់នូវរូបភាពមានចលរនា GIFs បានដើម្បីសម្ដែងនូវឣារម្មណ៍ផ្សេងៗ ស្របពេលដែលឣ្នកកំពុងឆ្លងឆ្លើយជាមួយមិត្តភក្តិរបស់ ។
រូបភាពមានចលនា GIFs ត្រូវបានគេប្រើច្រើននៅក្នុង Google plus​ ស្របពេលដែលវាមិនត្រូវបានឃើញគេប្រើប្រាស់នៅក្នុង Facebook ឡើយ។ រូបភាពមានចលនា GIFs គឺងាយស្រូលក្នុងការធ្វើជារូបភាព Troll ជាជាងរូបភាពដែលគ្មាចលនា ដែលធ្វើឲ្យការសន្ទនារបស់លោកឣ្នកកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងជាងមុនទៅទៀត។
Google Messenger gets a widget and support for GIFs   Google Docs
បន្ទាប់ពីអ្នកបានធ្វើការ update កម្មវិធីដែលឣាចឲ្យអ្នក​ជ្រើសយក GIFs ​មកធ្វើការផ្ញើសារទៅកាន់មិត្តរបស់ឣ្នក ។ ហើយអ្នកក៏អាចនឹងមើល GIFs ​ដែលត្រូវបានផ្ញើមកកាន់អ្នកបានដូចគ្នា និងទាញយក​ពួកវាដើម្បី​រក្សាទុកទៅទូរស័ព្ទរបស់អ្នកផងដែរ។ ក្រុមហ៊ុន Google ក៏បានបន្ថែម scrollable widget ស្រស់ស្អាតមួយសម្រាប់ home screen របស់អ្នកទៀតផង។ ប្រសិនបើអ្នកមិនមែនជាឣ្នកគាំទ្រ Hangouts នោះទេនេះគឺជាជម្រើសដ៏សាមញ្ញនិង​អស្ចារ្យរបស់ឣ្នក។ ទាញយកកម្មវិធីផ្ញើសារដោយឥតគិតថ្លៃរបស់ Google នៅខាងក្រោមៈ

​ចង់​វាយ​​អក្សរ​លើ Кeyboard ​​លឿន អនុវត្តន៍​តាម​វិធី​ទាំង​​នេះ​…

ដើម្បី​​​វាយ​អក្សរ​នៅ​លើ Кeyboard ឲ្យ​បាន​លឿន​ វា​ទាមទារ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ម្រាម​ដៃ​ទាំង​អស់​ ត្រូវ​តាម​ក្បួន​ខ្នាត​​។ ​ប៉ុន្តែ​វា​ក៏​ទាម​ទារ​ឲ្យ​​អ្នក​មាន​ បែប​បទ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ផង​ដែរ ទើប​វាយ​ទៅ​បាន​លឿន​ និង​មិន​សូវ​នឿយ​ហត់។
​​ដើម្បី​វាយ​បាន​លឿន សូម​មើល​នូវ​វិធី​សាស្ត្រ​មួយ​ចំនួន​ ដូច​ខាង​ក្រោម៖

Wednesday, March 4, 2015

Internet Download Manager (IDM) 6.23 Build 3 + Crack

របៀប​ជួសជុល​ឆ្នាំងសាក iPhone ដោយ​ប្រើ​ឈើចាក់ធ្មេញ!!

lightning-cable-iPhone-001

ពេល​ខ្លះ​បញ្ហា​ដែល​លំបាក​បំផុត​​ក៏​អាច​មាន​ដំណោះស្រាយ​ដ៏​សាមញ្ញ​បំផុត​ផង​ដែរ ហើយ​ឆ្នាំងសាក iPhone ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ ។ គ្រប់ទូរស័ព្ទ​ទាំង​អស់គឺ​ត្រូវ​ការ​ឆ្នាំង (charger) ដើម្បី​បញ្ចូល​ថាមពលថ្ម ប៉ុន្តែ​ពេល​ខ្លះ​ឆ្នាំងសាក​មិន​ដំណើរការ​បាន​ស្រួល​នោះ​ទេ ហើយ​ពេល​ខ្លះ​វា​ឈប់សាកថ្ម​តែ​ម្ដង ។ មូល​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ឆ្នាំសាក iPhone ដំណើរការ​មិន​បាន​ល្អ​នោះ​គឺ​ដោយសាតែ​មាន​កំទេចធូលីជា​ច្រើន​បាន​​កក​នៅ​ក្នុង​រន្ធ​ឆ្នាំងសាក​នោះ​ ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ជួប​ប្រទះនឹង​បញ្ហា​ឆ្នាំសាក​ទូរស័ព្ទ iPhone នោះ​ ប្រភព​ពី​ Maypalo បាន​ណែនាំ​នូវ​ដំណោះស្រាយ​ដ៏​សាមញ្ញ​ដូច​ខាងក្រោម៖
«វិធី​ដែល​ងាយ​បំផុត​នោះ​គឺ​ គ្រាន់តែ​យក​ឈើចាក់ធ្មេញ​មួយ​មក​ហើយ​ឆ្កឹះកំទេច​ទាំង​នោះ​ចេញ​ជា​ការស្រេច» ។ តើ​ប្រិយមិត្ត​យល់​ថា​នេះ​​ពិ​ត​ជា​វិធី​ដែល​ងាយ​មែន​ទេ ? ដូច្នេះ​សម្រាប់​ម្ចាស់​ iPhone ទាំង​ឡាយ​ សូម​ពិនិត្យ​រន្ធឆ្នាំងសាក​ (lightning charger input) ក្រែង​មាន​កំទេចកំទីធូលី និង​សូម​ធ្វើ​ការ​សាកល្បង​ជួសជុល​ដោយ​ខ្លួន​អ្នក ៕
lightning-cable-iPhone-001clean-lightning-port-iphone-5
Resource: porpok

ហ្គេម HD ល្បីៗទាំង២០ ក្នុងឆ្នាំ ២០១៥ របស់ Android


Top 20 Best HD Android Games 2015   Google Docs

Free Tools to Create Educational Cartoons


Free Drawing and Painting Tools for Teachers and Students


Tools to create comic strips


Best Image Editing Website